ធ្យូងបញ្ឆេះផ្តល់នូវវ៉ុលភ្លើងខ្ពស់ឲ្យទៅប៊ូហ្ស៊ីដើម្បីបង្កើតផ្កាភ្លើងបញ្ឆេះល្បាយចំហាយប្រេង។
ដើម្បីឲ្យមានប្រសិទ្ធភាពចំហេះនៅក្នុងម៉ាស៊ីន ចាំបាច់ត្រូវមានទិន្ននផលបញ្ឆេះខ្ពស់ខ្លាំង និងកំណត់ពេលវេលាជាក់លាក់បញ្ឆេះត្រឹមត្រូវ។
1. អាចទុកចិត្តបានខ្ពស់
2. កម្រិតប្រសិទ្ធភាពបំពេញមុខងារខ្ពស់
3. ការសន្សំសំចៃប្រេង
1. អាចទុកចិត្តបានខ្ពស់
តាមរយៈការប្រើប្រាស់ចំណេះដឹង និងសម្ភារៈធាតុដើមមានគុណភាពខ្ពស់បំផុតរបស់យើង DENSO បង្កើតធ្យូងចញ្ហេះដែលអាចទុកចិត្តបានខ្ពស់ដើម្បីទប់ទល់នឹងប្រតិបត្តិការមានសីតុណ្ហភាពខ្ពស់។
2. កម្រិតប្រសិទ្ធភាពបំពេញមុខងារខ្ពស់
ដោយរយៈពេលប្រតិកម្មកាន់តែរហ័ស និងទិន្នផលបាញ់ផ្កាភ្លើងកាន់តែខ្ពស់ ធ្យូងបញ្ឆេះរបស់ DENSO ផ្តល់អានុភាពកាន់តែខ្លាំងក្នុងការបង្កើនល្បឿន និងរត់ឡើងផ្លូវទួល។
3. ការសន្សំសំចៃប្រេង
កំណត់ពេលវេលាបញ្ឆេះម៉ាស៊ីនត្រឹមត្រូវបង្កើនប្រសិទ្ធភាពការប្រើប្រាស់ប្រេងបានល្អ។
ចូរយើងក្រឡេកមើលគុណប្រយោជន៍នៃការរចនា និងផលិតកម្មធ្យូងបញ្ឆេះរបស់ DENSO ដោយធៀបទៅនឹងរបស់ក្រុមហ៊ុនប្រកួតប្រជែង។
1. ការបញ្ឆេះលំបាក
2. ការបង្កើនល្បឿនមិនរលូន
3. ម៉ាស៊ីនឆេះមិននឹងល្អ
4. អំពូលភ្លើង “ពិនិត្យម៉ាស៊ីន” បើក
គុណភាពអន់នៃវត្ថុធាតុដើមនៅក្នុងរបស់ក្លែងក្លាយនឹងធ្វើឲ្យធ្យូងបញ្ឆេះកាន់តែងាយខូចលឿនជាងធ្យូងបញ្ឆេះរបស់ DENSO។ នេះអាចនាំឱ្យបែកបន្ទុកឧបករណ៍ និងកាវបិទ។
ដំណើរគាំងទាំងពីរនេះបណ្តាលឱ្យមានទិន្នផលចម្ហេះនៃម៉ាស៊ីនចុះទាប ហើយក៏ខូចខាតដល់ប្រព័ន្ធចែកចាយប្រេងផងដែរ។
តាមរយៈការប្រើប្រាស់ធ្យូងបញ្ឆេះរបស់ DENSO ដែលសុទ្ធល្អ អាចមានការធានាបានថា អ្នកទទួលបានរបស់ដែលមានគុណភាពល្អបំផុត។