1. តួនាទីនៃប៊ូហ្ស៊ី | |
ប៊ូហ្ស៊ីគឺជាបេះដូងនៃម៉ាស៊ីនរថយន្តរបស់អ្នក។ | ![]() |
ម៉ាស៊ីនប្រើសាំងមានថាមពលដោយប្រេងឥន្ធនៈ ល្បាយនៃខ្យល់ និងសាំង និងបំបែកល្បាយនេះដោយចំហេះ។ ប៊ូហ្ស៊ីប្រើដើម្បីបញ្ឆះប្រេងឥន្ទនៈ/ល្បាយខ្យល់។ ជាមួយនឹងថ្មជាប្រភពថាមពល ប៊ូហ្ស៊ីផ្ទេរថាមពលអេឡិចត្រូតដែលមកតាមប៊ូប៊ីន និងដាក់ចូលដុំភ្លើងដែលបញ្ឆះប្រេងឥន្ធនៈ/ល្បាយខ្យល់។ ម្យ៉ាងវិញទៀត គ្មានប៊ូហ្ស៊ី ម៉ាស៊ីនមិនដំណើរការ។ ប៊ូហ្ស៊ីគឺជាផ្នែកសំខាន់ ពីព្រោះដំណើរការរបស់វាមានឥទ្ឋិពលលើដំណើរការទាំងមូលរបស់ម៉ាស៊ីន។ |
|
![]() |
2. ដំណើរកាប៊ូហ្ស៊ីទៅចំហេះ៖ (i) ប៊ូហ្ស៊ី |
នៅពេលដែលតង់ស្យុងខ្ពស់បង្កើតដោយចំហេះទៅលើអេឡិចត្រូតកណ្តាល និងអេឡិចត្រូតដី ដែនអគ្គិសនីត្រូវបានបង្កើតឡើងព្រោះអ៊ីសូឡង់រវាងអេឡិចត្រូតត្រូវខ្ទេចខ្ទីដោយសារតែការអស់ថាមពលអគ្គិសនីនៅទីនោះ។ ថាមពលប៊ូហ្ស៊ីអាចដុតល្បាយខ្យល់ក្រោមសម្ពាធ/ប្រេងឥន្ធនៈ។ ដំណើរការនេះត្រូវបានបង្កើតឡើងយ៉ាងឆាប់រហ័ស (1/1000 វិនាទី)។ តួនាទីនៃប៊ូហ្ស៊ីគឺដើម្បីបញ្ឆេះល្បាយខ្យល់/ប្រេងឥន្ធនៈ ដើម្បីអោយវាមានដំណើរការឡើងវិញ នៅពេលត្រូវការចំហេះខ្លាំងនិងទៀតទាត់។ |
![]() |
2. ដំណើរការប៊ូហ្ស៊ីទៅចំហេះ៖ (i)បញ្ឆេះ |
ចំហេះបង្កើតដោយចំហេះអេឡិចត្រូត បានពីកំទេចកំទីដែលមាននៅក្នុងចន្លោះប៊ូហ្ស៊ីក្លាយជាសកម្ម ដែលធ្វើឱ្យមានប្រតិកម្មគីមីហើយនាំឲ្យមានស្នូលអណ្តាតភ្លើង។ ជាទូទៅ ប្រតិកម្មនេះខ្លាំងទៅៗនៅក្នុងចន្លោះប៊ូហ្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ នៅពេលឥទ្ឋិពលពន្លត់ខ្លាំងជាងការបង្កើតកម្តៅ ដែលធ្វើអោយម៉ាស៊ីនមិនឆេះ ចន្លោះប៊ូហ្ស៊ីរីកធំឡើង អាចបង្កើតកំលាំងចំហេះ ពីព្រោះបណ្តូលអណ្តាតភ្លើងអាចវិវត្តកាន់តែខ្លាំងនៅក្នុងចន្លោះប៊ូហ្ស៊ីរីកធំឡើងនិងលទ្ឋភាពនៃការរលត់នឹងកាន់តែខ្សោយ។ ទោះជាយ៉ាងណាក៏ដោយ ការកំណត់នេះត្រូវការបន្ថយតង់ស្យុងក្នុងបរិមាណច្រើនដែលលើសពីការកំណត់នៃសមត្ថភាពប៊ូបីន ដែលនាំឱ្យរលត់ម៉ាស៊ីន។ |
![]() |
3. ប្រភេទប៊ូហ្ស៊ីដែលអាចរកបាន
|
ហ្ស៊ីន និង ក្លែងក្លាយ |
1. ការប្រៀបធៀបរូបរាង |
![]() |
2. ការប្រៀបធៀបផ្នែក |
![]() |
3. បញ្ហាបណ្តាលមកពីប៊ូហ្ស៊ីក្លែងក្លាយ |
បញ្ហាទី 1៖ ការប្រើប្រាស់ប្រេងឥន្ធនៈត្រូវបានថយចុះ។ | |
![]() |
ផ្កាភ្លើងមិនស៊ីសង្វាក់បណ្តាលមកពីចំហេះមិនពេញលេញ។ ប្រេងឥន្ធនៈមិនឆេះបង្កើតកំណកខ្មៅដូចផ្សែងភ្លើងនៅលើប៊ូហ្ស៊ី វិវត្តទៅជាការប្រើប្រាស់ប្រេងឥន្ធនៈមិនមានប្រសិទ្ឋភាព និងការបញ្ឆេះម៉ាស៊ីនខ្សោយ។ |
បញ្ហាទី 2៖ ថាមពលម៉ាស៊ីនធ្លាក់ចុះនៅពេលជិះលើផ្លូវឡើងភ្នំ និងលើមហាវិថី។ | |
![]() |
ការរសាយកំដៅខ្សោយដោយសារភាពខ្វះខាតនៃអេឡិចត្រូតកណ្តាលទង់ដែងមុនពេលបញ្ឆេះ។ ជាលទ្ធផល ថាមពលម៉ាស៊ីនធ្លាក់ចុះក្រោមលក្ខខណ្ឌបើកបរលើមហាវិថី ឬលើផ្លូវឡើងភ្នំ។ |
បញ្ហាទី 3៖ ប៊ូហ្ស៊ីរលាយ។ | |
![]() |
ការបន្តប្រើប្រាស់ប៊ូហ្ស៊ីក្តៅជុ្រលនឹងធ្វើឱ្យខូចខាតដល់អេឡិចត្រូត។ |
4. មូលហេតុធ្វើឲ្យថាមពលធ្លាក់ចុះ និងមានការរលាយ |
![]() |
|
ប៊ូហ្ស៊ី DENSO មានស្នូលទង់ដែង | ![]() |
រសាយកំដៅរហ័ស។ ទង់ដែងគឺជាធាតុចម្លងកំដៅអគ្គិសនីដ៏ល្អឥតខ្ជោះ។ កំដៅសីតុណ្ហភាពខ្ពស់រសាយយ៉ាងរហ័សពីអេឡិចត្រូតកណ្តាលដើម្បីទប់ស្កាត់ការរលាយ។ |
ក្លែងក្លាយ | |
ប៊ូហ្ស៊ីក្លែងក្លាយគឺមានតែដែកប៉ុណ្ណោះ | ![]() |
បាត់បង់កំដៅយឺត អវត្តមាននៃអេឡិចត្រូតកណ្តាលស្នូលទង់ដែងបណ្តាលឱ្យសមត្ថភាពរសាយកំដៅខ្សោយ។ ការប្រើប្រាស់កាន់តែយូរបណ្តាលឱ្យបាត់បង់ថាមពលដោយសារតែការបង្កើនកំដៅហួសប្រមាណ។ ជាលទ្ធផលពីការរលាយអេឡិចត្រូតដីនេះ នាំឲ្យមានការខូចខាតម៉ាស៊ីនធ្ងន់ធ្ងរ។ |
![]() |
ការប្រុងប្រយ័ត្ន
ត្រូវប្រាកដថាបានអានវ៉ិបសាយថ៍នេះ
ទោះក្នុងករណីណាក៏ដោយ DENSO នឹងមិនទទួលខុសត្រូវចំពោះការខាតបង់ ការចំណាយ ឬការខូចខាតដែលកើតឡើងពីគ្រប់ករណីដូចខាងក្រោមនេះទេ - ការខកខានមិនអនុវត្តន៍តាមការព្រមានប្រាប់ជាមុន ឬប្រុងប្រយ័ត្នដែលបានបរិយាយនៅក្នុងកាតាឡុក និងលើវ៉ិបសាយនេះ - ការប្រើប្រាស់ណាមួយផ្សេងពីការប្រើប្រាស់ដែលអាចធ្វើទៅបានដូចដែលមានបរិយាយានៅក្នុងកាតាឡុក និងវ៉ិបសាយនេះ និង - បញ្ហាដែលមិនទាក់ទងនឹងប៊ូហ្ស៊ី DENSO។ ※”ប៊ូហ្ស៊ី” មានន័យថាប្រភេទប៊ូហ្ស៊ី DENSO ណាមួយដែលរួមមាន (ប៉ុន្តែមិនកំណត់ចំពោះ) ថាមពល Iridium, Iridium TT, Iridium។ Racing, Iridium Plus និង Iridium Tough, Iridium Long Life, Platinum Double, U-Groove, Resistor, Standard, Nickel TT, Platinum TT, កំពូលពីរ |
ការព្រមាន (ការប្រើប្រាស់ដែលហាមឃាត់)
● កុំប្រើប៊ូហ្ស៊ី DENSO នៅក្នុងម៉ាស៊ីនសម្រាប់យន្ដហោះ, រួមទាំងយន្ដហោះ និងឧទ្ធម្ភាគចក្រ យន្តហោះខ្នាតតូចនិងដ្រូន។ ប៊ូហ្ស៊ី DENSO ដែលបានលក់មិនត្រូវបានរចនា និងផលិតសម្រាប់ យន្តហោះ: ការប្រើប្រាស់អាចបណ្តាលឱ្យមានការធ្លាក់យន្តហោះឬគ្រោះថ្នាក់ផ្សេងទៀតដោយសារតែម៉ាស៊ីនមិនដំណើរការ។ ● កុំប្រើ ប៊ូហ្ស៊ី DENSO ដែលមាននៅក្នុងបញ្ជីនេះដែលមានចុះនៅក្នុងកាតាឡូកនេះ នៅក្នុងម៉ាស៊ីនឧបករណ៍បង្កើត និងកម្ដៅហ្គាស បូមប្រព័ន្ធម៉ាស៊ីនត្រជាក់។ ប៊ូហ្ស៊ី DENSO ដែលយើងលក់មិនត្រូវបានរចនា និងផលិត សម្រាប់ការប្រើប្រាស់បែបនេះដូច្នេះការប្រើប្រាស់បែបនេះអាចបណ្តាលឱ្យមានគ្រោះថ្នាក់រួមទាំងការធ្វើឱ្យឧបករណ៍បង្កើតឈប់ដំណើរការ ឬឡើងកម្តៅ ម៉ាស៊ីនភ្លើងឈប់ដំណើរការ។ កាតាឡុកដាច់ដោយឡែកសម្រាប់ ប៊ូហ្ស៊ី DENSO ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ម៉ាស៊ីនភ្លើង (ម៉ាស៊ីនសាំង) អាចប្រើបាន។ សូមទាក់ទង អ្នកតំណាង DENSO របស់អ្នកដើម្បីទទួលបានព័ត៌មានបន្ថែម។ ● កុំប្រើប៊ូហ្ស៊ីសម្រាប់ម៉ាស៊ីនប្រើហ្គាស។ ប៊ូហ្ស៊ី DENSO ដែលយើងលក់មិនត្រូវបានរចនានិងផលិត សម្រាប់ការប្រើប្រាស់ ដូច្នេះការប្រើបែបនេះអាចបណ្តាលឱ្យម៉ាស៊ីនលែងឆេះ ឬខូចខាតឧបករណ៍ដោយសារការឡើងកម្ដៅខ្លាំង។ |
![]() |
![]() |
|
● ត្រូវប្រាកដថាបានបិទម៉ាស៊ីនហើយផ្តាច់អាគុយមុនពេលប្តូរ ឬកែសម្រួលប៊ូហ្ស៊ី។ ការមិនយកចិត្តទុកដាក់លើ ការព្រមាននេះអាចបណ្តាលឱ្យមានអគ្គិភ័យ, ការឆក់ចរន្តអគ្គិសនីនិង / ឬគ្រោះថ្នាក់ដល់រាងកាយ។
|
|
![]() |
|
● ត្រូវមើលសៀវភៅណែនាំស្តីពីការជួសជុលរបស់ក្រុមហ៊ុនផលិតរថយន្តសម្រាប់របៀបដំឡើងជាក់លាក់។ ● អានដោយប្រុងប្រយ័ត្ននូវការណែនាំ និងការប្រុងប្រយ័ត្នលើកញ្ចប់, កាតាឡុកនិងវ៉ិបសាយ។ ● កុំទម្លាក់ប៊ូហ្ស៊ី។ នេះអាចបណ្តាលឱ្យ ប៊ូហ្ស៊ី អាចបំបែកនៅខាងក្នុង ឬគម្លាតត្រូវបានរួមតូចដែលធ្វើឱ្យវា ដំណើរការបានត្រឹមត្រូវ។ ● បើប៊ូហ្ស៊ី ត្រូវពត់ផ្នែកខាងក្រោយជាមួយនឹងឧបករណ៍ដែលសមស្រប។ កុំកែសម្រួលរាងរៅ គម្លាតដោយប្រើអេឡិចត្រូតកណ្តាល។ ពិនិត្យមើលចន្លោះប្រហោងដោយយកចិត្តទុកដាក់កុំធ្វើឱ្យខូចអេឡិចត្រូតកណ្តាល។ គម្លាតចំពោះយានយន្ត អនុសាសន៍របស់អ្នកផលិតជាក់លាក់លើកលែងតែមានការផ្តល់អនុសាសន៍ផ្សេង។
|
|
|
|
● DENSO នឹងមិនទទួលខុសត្រូវអ្វីទាំងអស់ចំពោះបញ្ហាដែលកើតឡើងពីការកែប្រែមេកានិចឬអេឡិចត្រូនិច ម៉ាស៊ីនឬយានយន្ត។ ● វាគឺជាការវិនិច្ឆ័យនិងទំនួលខុសត្រូវរបស់អ្នកប្រើប្រាស់ក្នុងការពិនិត្យមើលលក្ខណៈជាក់លាក់ដែលត្រូវការសម្រាប់ម៉ាស៊ីនដែលបានកែប្រែដែលរួមមាននិង មិនកំណត់ចំពោះការគូសផែនទី កម្រិតកំដៅ ការឈានដល់ ការព្យាករនិង/ឬការបោសសម្អាតជាមួយវ៉ាល់និង/ឬពីស្តុង។
|
|
|
|
● ការប្រុងប្រយ័ត្នសម្រាប់សេចក្តីយោងពាក់ព័ន្ធ និងតារាងផលិតផលបង្ហាញពីប៊ូហ្ស៊ីរបសក្រុមហ៊ុនផលិតផ្សេងទៀត: ◆ ប្រើសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ។ តារាងមិនធានានូវដំណើរការរបស់ ប៊ូហ្ស៊ី នៅពេលតម្លើងនៅលើរថយន្តទេប្រសិនបើប៊ូហ្ស៊ី ត្រូវបានបញ្ជាក់ដោយប្រើសេចក្តីយោងពាក់ព័ន្ធ។ ជានិច្ចកាល ពិនិត្យមើលផ្នែកការអនុវត្តសម្រាប់ ប៊ូហ្ស៊ី ដែល DENSO បានណែនាំប្រាប់។ ◆ លក្ខណៈពិសេសនៃ ប៊ូហ្ស៊ី (សំណង់, សម្ភារៈ។ ល។ ) ខុសគ្នាពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទៀត។ ◆ ជ្រើសរើសប្រភេទប៊ូហ្ស៊ី ដែលសមស្របមួយពីតារាងកម្មវិធីរថយន្ត។ បើមិនបានចុះនៅក្នុងតារាងទេ សូមសាកសួរ អ្នកតំណាង DENSO របស់អ្នក។ ● ខ្លឹមសារនៃកាតាឡុកនិងវ៉ិបសាយថ៍ត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំប៉ុន្តែពួកគេមិនអាចរាប់បញ្ចូលការផ្លាស់ប្តូរឌីណាមិកប្រចាំថ្ងៃ ដូចជាការផ្លាស់ប្តូរថ្មី ឬការជំនួស OE។ បើមានបញ្ហាទាក់ទងនឹងពត៌មាន សូមទាក់ទង អ្នកតំណាង DENSO ដើម្បីសុំជំនួយបន្ថែម។ ● ពន្ធលើការប្រើប្រាស់ និងថ្លៃដំឡើងមិនត្រូវបានរាប់បញ្ចូលក្នុងតម្លៃនៃផលិតផលឡើយ។ ● ប៊ូហ្ស៊ីមួយចំនួននៅក្នុងកាតាឡុក និងវ៉ិបសាយ គឺជាផ្នែកពិតរបស់រោងចក្រផលិតដែលបានចុះបញ្ជីសម្រាប់ឯកសារយោងនិងមិនអាចមាន ការលក់ដោយផ្ទាល់បានទេ។ សូមទាក់ទងអ្នកតំណាង DENSO របស់អ្នកដើម្បីសុំជំនួយបន្ថែម។ ● រូបរាង និងព័ត៌មានលម្អិតផ្នែកបច្ចេកទេសនៃផលិតផលអាចមានការកែប្រែដោយពុំចាំបាច់មានការជូនដំណឹងជាមុនឡើយ។ ● រូបភាពនៃប៊ូហ្ស៊ីដែលបានចង្អុលបញ្ជាក់នៅក្នុងកាតាឡុក និងវ៉ិបសាយ គឺជាដ្យាក្រាមប្រាប់គំនិត ហើយពេលខ្លះខុសគ្នាពី ផលិតផលជាក់ស្តែង។ |
ការដោះស្រាយបញ្ហាជាមូលដ្ឋាន |
លក្ខខណ្ខ | ធម្មតា | ការសំអុយពីកាបូន | ការសំអុយនៃប្រេង |
រូបរាង | ![]() |
![]() |
![]() |
នៅពេលប្រើប្រេងសាំងដែលមិនមានដាក់សំណ មូលដ្ឋានគ្រឹះនៃអ៊ីសូឡង់ជារឿយៗក្លាយជាពណ៌ស ឬប្រផះ។ អេឡិចត្រូតអាចក្លាយជាឆេះតិចតួច។ នៅពេលប្រើប្រេងសាំងដែលមានសំណ មូលដ្ឋានគ្រឹះនៃអ៊ីសូឡង់ក្លាយជាពណ៌ត្នោតខ្ចី។ |
កាបូនស្ងួតត្រូវបានដាក់បញ្ចូល ស្រោបដោយទម្ររអ៊ីសូឡង់ និងចំណុចអេឡិចត្រូត។ | ទម្ររនៃអ៊ីសូឡង់ និងអេឡិចត្រូតក្លាយជាខ្មៅភ្លឺ ស្រោបដោយប្រេង ឬប្រេងសាំង។ | |
ម៉ាស៊ីន | ម៉ាស៊ីនរត់ក្នុងលក្ខខណ្ឌល្អឥតខ្ជោះ នៅពេលចាប់ផ្តើម ឬពេលកំពុងបើកបរ ទាំងក្នុងល្បឿនលឿន ឬយឺត។ | ពេលចាប់ផ្តើមបញ្ឆេះម៉ាស៊ីនកាន់តែអាក្រក់ និង "ខកខាន" ក្នុងល្បឿនយឺត។ ប្រសិនបើមិនត្រឹមត្រូវ ម៉ាស៊ីនអាចមិនដំណើរការជារឿយៗ ហើយមានការបង្កើនល្បឿនខ្សោយ។ (បញ្ហាម៉ាស៊ីនជិត 90% ពីប៊ូហ្ស៊ីបណ្តាលមកពីការសំអុយកាបូន ឬការសំអុយប្រេង។) | |
មូលហេតុ |
|
|
|
ដោះស្រាយបញ្ហា |
1 ឬ 2៖ ប្រើប៊ូហ្ស៊ីជាមួយនឹងតម្លៃកំដៅ ដែលទាបជាងមួយកម្រិត ឬកែតម្រូវបញ្ឆះនៅស្ងៀមនៃម៉ាស៊ីន 3 ទៅ 5៖ ធ្វើការកែតម្រូវឡើងវិញ និងធ្វើឱ្យដើរស្រួល |
|
លក្ខខណ្ខ | ការលើសកំដៅ | មុនចំហេះ | ការបាក់បែកអ៊ីសូឡង់ |
រូបរាង | ![]() |
![]() |
![]() |
ទម្ររអ៊ីសូឡង់នឹងឆេះ និងក្លាយជាសពីកំដៅ។ អេឡិចត្រូតក៏នឹងឆេះ និងក្លាយជាស ឬស្វាយដិត។ អេឡិចត្រូតនឹងសិកអស់ឆាប់ៗនេះ។ |
អេឡិចត្រូតនឹងរលាយ។ នៅក្នុងករណីធ្ងន់ធ្ងរ ទម្ររនៃអ៊ីសូឡង់ក៏ត្រូវរលាយដែរ។ | ទម្រនៃអ៊ីសូឡង់មានការប្រះបញ្ឈរ។ រូបរាងនៃប៊ូហ្ស៊ីប្រហាក់ប្រហែលនឹងបញ្ហាលើសកំដៅ ឬការសំអុយសំណ។ | |
ម៉ាស៊ីន | កំលាំងសេះនៃម៉ាស៊ីនបន្ថយ និងធ្លាក់ល្បឿន នៅពេលរត់ជាបន្តបន្ទាប់ក្នុងល្បឿនលឿន ការបើកបរឡើងភ្នំក្នុងរយៈពេលយូរ ឬទាញទម្ងន់ផ្ទុកខ្លាំង។ |
ការនេះបណ្តាលមកពីលើសកំដៅ។ សីតុណ្ហភាពក្នុងបន្ទប់ចំហេះកើនឡើងយ៉ាងឆាប់រហ័ស ដែលមិនត្រឹមតាមបំផ្លាញប៊ូហ្ស៊ី ប៉ុន្តែក្បាលពិស្តុងផងដែរ។ |
កំលាំងសេះនៃម៉ាស៊ីនបន្ថយ និងធ្លាក់ល្បឿន នៅពេលរត់ជាបន្តបន្ទាប់ក្នុងល្បឿនលឿន ការបើកបរឡើងភ្នំក្នុងរយៈពេលយូរ ឬទាញទម្ងន់ផ្ទុកខ្លាំង។ |
មូលហេតុ |
|
|
|
ដោះស្រាយបញ្ហា |
|
|
|
បន្ទាត់ពេលវេលានៃប៊ូហ្ស៊ី DENSO