Fuel Pump


ABOUT

1

អំពី

ម៉ាស៊ីនបូមប្រេងផ្គត់ផ្គង់ឥន្ធនៈពីធុងទៅម៉ាស៊ីនតាមរយៈសម្ពាធខ្ពស់ទៅនឹងប្រដាប់បញ្ចូលក្នុងម៉ាស៊ីន។

ម៉ាស៊ីនបូមប្រេងមានទាំង 2 ប្រភេទមាននៅក្នុងធុង និងនៅក្រៅធុង។ រថយន្តថ្មីៗប្រើប្រភេទនៅក្នុងធុងដែលមានទីតាំងនៅខាងក្នុងធុងប្រេង។

គោលការណ៍ប្រតិបត្តិការ

នៅពេលដែលម៉ាស៊ីនបូមវិល, ស្លាបកង្ហារបង្កើតចលនាវិលនៅខាងក្នុងបូមដើម្បីបញ្ជូនប្រេង។ បន្ទាប់មកប្រេងឆ្លងកាត់ជុំវិញម៉ូទ័រ ជំរុញឱ្យសន្ទះគ្រប់គ្រងលោតឡើងដើម្បីផ្គត់ផ្គង់ប្រេងទៅបំពង់ប្រេង។

ការវេចខ្ចប់

កត្តាប្លែកពីគេបំផុត

1. សំឡេងមិនសូវឮ

ដែកក្រោះដែលមានតុល្យភាពល្អឥតខ្ចោះ​ដែលនឹងកាត់បន្ថយរំញ័រ និងឧបករណ៍បញ្ជូនដែលបានរចនាយ៉ាងល្អដើម្បីបង្រួមអប្បបរមានៃចង្វាក់អនុញ្ញាតឱ្យមានប្រតិបត្តិការសំឡេងរំខានទាប។

2. ប្រើប្រាស់បានយូរអង្វែង

ឧបករណ៍សម្រាប់បង្វែរចរន្តអគ្គិសនីដែលមានគុណភាពខ្ពស់ធានានូវភាពរឹងមាំល្អរបស់ម៉ាស៊ីនបូមប្រេង DENSO។ ដូចដែលអាចមើលឃើញពីក្រាហ្វខាងក្រោម ម៉ាស៊ីនបូមប្រេង DENSO អាចប្រើបានសម្រាប់ចម្ងាយលើសពី 300K គម ដែលច្រើនជាងក្រុមហ៊ុនប្រកួតប្រជែងដល់ទៅជាង 10 ដង។ ក្រុមហ៊ុនប្រកួតប្រជែងប្រើបានចម្ងាយប្រហែលជា 5K គម ទៅ 30K គម តែប៉ុណ្ណោះដែលមានចម្ងាយ 1-2 ម៉ាយល៍ក្នុង១ឆ្នាំ។

ចំណាំ: ការធ្វើតេស្តមើលកម្រិតភាពធន់គឺផ្អែកលើការធ្វើតេស្តជាមួយនឹងឥន្ធនៈ ការគណនាដោយផ្អែកលើល្បឿនយានយន្តជាមធ្យម 20 គម/ម៉ ដែលធ្វើឡើងនៅមន្ទីរពិសោធន៍របស់ DENSO អន្តរជាតិនៅអាមេរិក។

3. កម្រិតសមត្ថភាពបំពេញមុខងារខ្ពស់

សមត្ថភាពក្នុងការផ្តល់ប្រេងឥន្ធនៈតាមអត្រាលំហូរសមស្របក្នុងលក្ខណៈប្រសិទ្ធភាពខ្ពស់ម៉ាស៊ីនបូមប្រេង DENSO ត្រូវបានរចនានិងផលិតដោយផ្អែកលើចំណេះដឹងក្នុងនាមជាក្រុមហ៊ុនផលិត OE។ ឧបករណ៍បញ្ជូនរាងពងក្រពើដែលមានរាងពិសេសនៅលើការជំរុញ និងទ្រនាប់បង្ហាញលទ្ធផលអតិបរមារបស់វាជាមួយនឹងប្រសិទ្ធភាពល្អឥតខ្ចោះ។

4. ឧបករណ៍ភ្ជាប់អគ្គិសនីសមល្អឥតខ្ចោះ

មានឧបករណ៍ភ្ជាប់អគ្គិសនីដែលមានថាមពលល្អឥតខ្ចោះដើម្បីបំពេញតាមព័ត៌មានលម្អិតផ្នែកបច្ចេកទេសរបស់ OE ឱ្យសមនឹងខ្សែភ្លើងបានយ៉ាងល្អប្រសើរ (បញ្ហា "ខ្សែរលុង") ដែលអាចបណ្តាលឱ្យគាំងដំណើរនៃម៉ាស៊ីនបូបប្រេង នឹងមិនកើតឡើងទេ។

* ខ្សែ OE ត្រូវតែនៅដដែលដើម្បីឱ្យឧបករណ៍ភ្ជាប់ត្រូវគ្នាឥតខ្ចោះ


COMPARISON

1


REPLACEMENT

1

ការផ្លាស់ប្តូរ

សញ្ញានៃការមិនដំណើរការរបស់បូមប្រេង

1. ការបញ្ឆេះលំបាក

ម៉ាស៊ីនមិនអាចដំណើរការបានទេ ដោយសារតែប្រេងដែលបានផ្គត់ផ្គង់ពីធុងទៅម៉ាស៊ីនមិនគ្រប់គ្រាន់។

2. ម៉ាស៊ីនគាំង

ម៉ាស៊ីនចាប់ផ្តើមគាំងក្រោយពេលបញ្ឆេះ ពីព្រោះម៉ាស៊ីនបូមប្រេងមិនអាចបញ្ជូនប្រេងគ្រប់គ្រាន់ទៅម៉ាស៊ីន។ នេះអាចកើតឡើងសូម្បីតែនៅពេលមានការចុចឈ្នាន់ប្រេង។

3. លទ្ធភាពបើកបរបានយឺត

កម្រិតលំហូរប្រេងមិនគ្រប់គ្រាន់នាំឱ្យល្បឿនរថយន្តខ្សោយ។ សម្ពាធប្រេងត្រូវផ្គត់ផ្គង់ប្រេងដែលចាំបាច់ត្រូវមានសម្រាប់ប្រព័ន្ធមិនគ្រប់គ្រាន់។

4. ពន្លឺភ្លើង “ត្រួតពិនិត្យម៉ាស៊ីន” បើក

សញ្ញានេះបង្ហាញប្រាប់ថា មានបញ្ហាអ្វីមួយជាមួយម៉ាស៊ីនហើយ។ កត្តាមួយក្នុងចំណោមកត្តានានាអាចបណ្តាលមកពីដំណើរគាំនៃបូមប្រេង។ យើងសូមណែនាំំឱ្យអ្នកយកវាទៅឲ្យជាងរថយន្តអាជីពពិនិត្យ។



RISK OF IMITATION

1

ហានិភ័យនរបស់ក្លែងក្លាយ

1. ព័ត៌មានលម្អិផ្នែកបច្ចេកទេសមិនសមស្រប

 

ដោយសារការប្រមូលផ្ដុំវិធីប្រើប្រាស់រថយន្តតាមរយៈគ្រឿងបន្លាស់ក្លែងក្លាយ ព័ត៌មានលម្អិតផ្នែកបច្ចេកទេសអាចនឹងមិនសមស្របសម្រាប់ម៉ាស៊ីន។ ឧទាហរណ៍ ម៉ាស៊ីនបូមប្រេងដែលមានអត្រាលំហូរខ្ពស់ (នៅពេលប្រើសម្រាប់រថយន្តតូចៗជាង) នឹងនាំឱ្យមានអត្រាស៊ីប្រេងមិនមានប្រសិទ្ធភាព។

2. ភាពធន់មានកម្រិតទាប

 

ភាពធន់អាចជាបញ្ហាសម្រាប់របស់ក្លែងក្លាយ ដោយសារតែការប្រើប្រាស់វត្ថុធាតុដើមដែលមានគុណភាពទាប។ DENSO ប្រើប្រាស់វត្ថុធាតុដើមដែលមានគុណភាពខ្ពស់ដែលឆ្លើយតបបានតាមលក្ខណៈបច្ចេកទេស OE។

3. ខ្សែរលុង

 

នេះគឺជាកត្តាមួយដែលបណ្តាលឱ្យដំណើរការបូមប្រេងមិនដំណើរការនាពេលអនាគត។ ម៉ាស៊ីនបូមដែលមិនមានការរចនាឡើងសម្រាប់បំពាក់ឱ្យត្រូវគ្នាអាចបង្កបញ្ហាដល់រថយន្តរបស់អ្នកនាពេលខាងមុខបាន។ ជាមួយនឹងក្បាលតំណរបស់ឧបករណ៍បូមប្រេង DENSO ដែលផលិតឡើងដោយឆ្លើយតបតាមលក្ខណៈបច្ចេកទេស OE ដើម្បីឱ្យសមនឹង ឬត្រូវនឹងខ្សែ អ្នកនឹងត្រូវចិត្ត។ *ដោយការប្រើជាមួយការប្រើប្រាស់ខ្សែ OE