Car Air-Con
Clutch


ABOUT

1

អំពី

អំប្រាយ៉ាម៉ាញេទិក (Magnetic clutch)​គ្រប់គ្រងការផ្ទេរថាមពលពីម៉ាស៊ីនទៅម៉ាស៊ីនត្រជាក់របស់រថយន្ត។ ការបើកម៉ាស៊ីនត្រជាក់រថយន្តនៅក្នុងកាប៊ីនធ្វើឱ្យអំប្រាយ៉ាម៉ាស៊ីនត្រជាក់ដំណើរការ​ ដែលធ្វើឱ្យកំប្រេសស័របូមសារធាតុធ្វើឱ្យត្រជាក់ (សីតករ) តាមរយៈវដ្តផ្ទេរកម្ដៅ។

អំប្រាយ៉ាម៉ាញេទិក​គឺសម្រាប់តែប្រភេទកំប្រេសស័រដែលថេរប៉ុណ្ណោះ។
សម្រាប់កំប្រេសស័រអថេរ ពូលី (Pulley) DL (ពូលីដាក់កម្រិតនិងបន្ថយរំយោល) ត្រូវបានប្រើប្រាស់ប៉ុន្តែ DN មិនលក់ឧបករណ៍នេះដាច់ដោយឡែកពីគ្នាសម្រាប់ម៉ាក COOL GEAR នោះទេ។

រចនាសម្ព័ន្ធ

រចនាសម្ព័ន្ធត្រូវបានបង្កើតឡើងដោយមាន 3 ផ្នែក៖ស្តាទ័រ (stator) រ៉ូទ័រ (rotor) និងកង់អូស (hub) (ផ្នែកកណ្ដាល)។ វាមានប៊ូប៊ីនខាងក្នុង (internal coil) ដែលបង្កើតថាមពលអេឡិចត្រូម៉ាញេទិកទាញកង់អូស (ផ្នែកកណ្ដាល) ឆ្ពោះទៅកាន់រ៉ូទ័រ។ រ៉ូទ័រត្រូវបានបង្កើតឡើងពីប៉ាដាង (bearing) និងពូលីនិងបង្វិលជានិច្ចនៅពេលម៉ាស៊ីនដំណើរការ។

តាមរយៈការប្រើខ្សែពានពីពូលីម៉ាស៊ីនវាបញ្ជូនកម្លាំងជំរុញទៅកង់អូស (ផ្នែកកណ្ដាល)។ កង់អូស (ផ្នែកកណ្ដាល) ត្រូវបានបង្កើតឡើងពីបន្ទះដុំអំប្រាយ៉ានិងភ្ជាប់ជាមួយដងកំប្រេសស័រ (compressor shaft)។

 

របៀបដែលវាដំណើរការ

វាបញ្ជូនថាមពលពីម៉ាស៊ីនទៅប្រព័ន្ធម៉ាស៊ីនត្រជាក់។

ប្រសិនបើសីតុណ្ហភាពខាងក្នុងរបស់រថយន្តឈានដល់កម្រិតដែលបានកំណត់ឬប្រសិនបើសីតុណ្ហភាពខាងក្នុងម៉ាស៊ីនឡើងក្ដៅខ្លាំងពេកនោះអំប្រាយ៉ាម៉ាញេទិកនឹងបញ្ឈប់ឬបើកដំណើរការកំប្រេសស័រតាមការចាំបាច់។ នៅពេលដែលវាបិទខ្សែពានបង្វិលរ៉ូទ័រប៉ុន្តែថាមពលមិនបញ្ជូនទៅកំប្រេសស័រទេដោយសារតែកង់អូសត្រូវបានផ្តាច់។

 

ម៉ាញេទិកដែលបានបង្កើតឡើង (ស្តាទ័រ)

・ដែនម៉ាញេទិកត្រូវបានបង្កើតឡើងនៅជុំវិញខ្សែអគ្គិសនីដែលមានរង្វង់ចំកណ្ដាលនៅក្នុងប៊ូប៊ីនស្ដាទ័រ។

・វាបង្កើតលំហូរម៉ាញេទិកខ្លាំងនៅចំកណ្តាលប៊ូប៊ីនឆ្ពោះទៅទិសព្រួញហើយដំណើរការចរន្តតាមរយៈប៊ូប៊ីនអេឡិចត្រូម៉ាញេទិកដែលបង្កើតឡើងដោយប៊ូប៊ីនខ្សែររុំ។

・ចំនួនខ្សែររុំបំប្លែងឥទ្ធិពលទៅដែនម៉ាញេទិកដែលបានបង្កើតនៅជុំវិញប៊ូប៊ីនអេឡិចត្រូម៉ាញេទិក

・នៅពេលចំនួនជុំខ្សែភ្លើងកើនឡើងនោះចំនួនប៉ូលម៉ាញេទិកក៏កើនឡើងដែរ។ (កម្លាំងអេឡិចត្រូម៉ាញេទិកក៏កើនឡើងដែរ)


PRECAUTION

1

ការប្រុងប្រយ័ត្ន

កំប្រេសស័រ COOL GEAR សម្រាប់ការប្រើផលិតផល DENSO (ឧ. 10PA, 10S) ត្រូវបានគេលក់ដោយ​គ្មាន​អំប្រាយ៉ា។

សូមមើល COOL GEAR Car AC និងកាតាឡុករ៉ាឌីអាទ័រសម្រាប់ជាឯកសារយោង ដើម្បីដាក់អំប្រាយ៉ាម៉ាញេទិកឱ្យ​បានត្រឹមត្រូវ។


COMPARISON

1